វគ្គសិក្សាសម្រាប់អ្នក

អំពីស៊ីអ៊ិនវេសមិន

ស៊ីអ៊នវេសមិន ជាសហគ្រាសសង្គមមួយមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៥ សហស្ថាបនិកទាំង ៣ របស់យើងបានចាប់ផ្តើមបង្កើតកម្មវិធីសាកល្បងមួយ ការអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន ដំបូងគេនៅប្រទេសកម្ពុជាដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្ត្រីខ្មែរ សម្របខ្លួនទៅនឹងវប្បធម៌ខ្មែរនិងសម្រប សម្រួលជាភាសាខ្មែរ ដោយប្រើភាសាយ៉ាងសាមញ្ញ និងងាយស្រួលយល់សម្រាប់សហគ្រិនស្ត្រី ដោយស្ត្រីជនជាតិខ្មែរម្នាក់ (សហស្ថាបនិករបស់យើងឈ្មោះលឹម លីដា)។ ស៊ី អ៊ិនវេសមិន  បានបង្កើ កម្មវិធីដូចជា កម្មវិធីវគ្គបណ្តុះបណ្តាអាជីវកម្មកម្រិតមូលដ្ឋាន កម្រិតមធ្យម វគ្គបណ្តុះបណ្តាលការត្រៀមខ្លួនសម្រាប់ ការវិនិយោគ វគ្គបណ្តុះបណ្តាលឌីជីថល កម្មវិធីកត់ត្រារៀល កម្មវិធីរៀនតាមអនឡាញ មជ្ឍមណ្ឌលឌីជីថល និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលត្រូវបានរចនាឡើងសម្រាប់ស្ត្រី។

ទស្សនវិស័យរបស់យើង 

ពិភពលោកដែលការវិនិយោគលើស្ត្រីត្រូវបានគេមើលឃើញថាជាឱកាស មិនមែនជាជំនួយសប្បុរសទេ។ 

 បេសកម្មរបស់យើង 

យើងគាំទ្រដល់សហគ្រិនស្ត្រីខ្នាតតូច ដើម្បី បង្កើន និងបង្កើតផលប៉ះពាល់វិជ្ជមានដល់ សង្គម បរិស្ថាន និងសេដ្ឋកិច្ចរយៈពេលវែងសម្រាប់សហគមន៍ យើងខិតខំដើម្បីក្លាយជាអ្នកដឹកនាំ និងផ្តល់សំលេងដល់ស្ត្រីក្នុងការលើក កម្ពស់ ការផ្តល់អំណាច និងកសាងរចនាសម្ព័ន្ធនៃការគាំទ្រដើម្បីឱ្យស្ត្រីអាចធ្វើជាគំរូ និងផ្លាស់ប្តូអាជីវកម្មរបស់គាត់អោយ រីកចម្រើនទៅមុខ